top of page
IMG_3808.JPG

ចក្ខុវិស័យ

សាលារៀនយើងខ្ញុំ ខិតខំប្រឹងប្រែងដើម្បីឆ្ពោះទៅកាន់ ការអប់រំមនុស្សជំនាន់ថ្មី ឱ្យយល់ដឹងពីតម្លៃសីលធម៌ឥស្លាម និងតម្លៃសីលធម៌សង្គម ហើយមានសមត្ថភាព ក្នុងការប្រកួតប្រជែងថ្នាក់ជាតិ និងអន្តរជាតិក្រោមដំបូល នៃការបណ្តុះបណ្តាល អប់រំដ៏ឆ្នើមដែលមាន ការចូលរួមសហការគាំទ្រ ពីសហគមន៍។

IMG_3809.JPG

 

បេសកកម្ម

  • ផ្តល់ជូននូវកម្មវិធីសិក្សាឆ្នើម និងវិធីសាស្រ្តបង្រៀមានប្រសិទ្ធភាព។

  • ផ្តល់បរិស្ថានសាលាដ៏មានផាសុខភាព និងបរិយាកាសសិក្សាល្អសមរម្យ។

  • ផ្តល់កម្មវិធីសិក្សាក្រៅប្រព័ន្ធ។

  • បណ្តុះបណ្តាលបំណិន និងចំណេះដឹងសំខាន់ៗក្នុងគ្រប់មុខវិជ្ជាសិក្សា។

  • លើកទឹកចិត្តនិងជំរុញសិស្សលើការស្វ័យសិក្សា។

  • បំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើប និងបង្រៀនឱ្យចេះប្រើប្រាស់។

  • ផ្តល់មធ្យោបាយគាំទ្រផ្នែកផ្លូវចិត្តនិងផ្នែកសង្គមដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សដើម្បីបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អប្រសើរ។​

001.JPG

តម្លៃសីលធម៌

  • ផ្ចិតផ្ចង់នឹងការងារ និងពលីដើម្បីការងារ។

  • ប្រព័ន្ធវិន័យ និងប្រកាន់ខ្ជាប់នឹងវិន័យ។

  • យុត្តិធម៌ និងតម្លាភាព។

  • ផ្តល់ដំបូន្មាន ជួយចង្អុលបង្ហាញ និងសហការគ្នា។

IMG_3312.JPG

ទិសដៅ

  • បណ្តុះបណ្តាលសិស្សកម្រិតមធ្យមសិក្សាទុតិយភូមិឱ្យមានសមត្ថភាពបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។

  • បង្រៀនសិស្សពីគោលការណ៍ និងរបៀបប្រតិបត្តិសាសនា។

  • បណ្តុះបណ្តាលឱ្យសិស្សក្លាយជាបញ្ញាជនពលរដ្ឋល្អនិងជាស្ថាបនិកសង្គម។

  • បណ្តុះបណ្តាលមនុស្សជំនាន់ថ្មីឱ្យមានសមត្ថភាពច្នៃប្រឌិត។

  • អភិវឌ្ឍន៍សិស្សផ្នែកគំនិត សីលធម៌ និងសង្គម។

  • អភិវឌ្ឍន៍សិស្សផ្នែកបំណិនកាយសម្បទា និងបច្ចេកទេស។

  • បណ្តុះបណ្តាលសិស្សឱ្យក្លាយជាវេជ្ជបណ្ឌិតវិស្វករនិងគណនេយ្យករដែលយល់ដឹងពីអាណាចក្រ និងសាសនាចក្រ។

bottom of page